វិធីធ្វើទឹកសណ្តែកសៀងពណ៌បៃតង !

វិធីធ្វើទឹកសណ្តែកសៀងពណ៌បៃតង !

Admin 09-Feb-20 49 Views 

គ្រឿងផ្សំមាន :

– សណ្តែកសៀង២កំប៉ុង

– ទឹក៣លីត្រ

– ទឹកដោះគោខាប់១កំប៉ុង

– ស្លឹកតើយ១ដៃធំ

– អំបិលម៉ត់បន្តិច។

*វិធីធ្វើៈ

– លាងសម្អាត រួចត្រាំសណ្តែកសៀងឲ្យរីកគ្រាប់រយៈពេល៨ម៉ោងហើយលាងម្តងទៀត ចាំយកទៅកិននឹងម៉ាស៊ីនទឹកក្រឡុកជាមួយនឹងស្លឹកតើយផងដែរ។

– បន្ទាប់មកដាក់ស្បៃដែលជិតល្អច្រោះកុំឲ្យដោយកាកច្រោះយកតែទឹកបន្ទាប់មកទៀតដាក់ក្នុងឆ្នាំងស្ងោរវាលើភ្លើងកូរវារហូតដល់ពុះ ៗឲ្យយូរបន្តិចចាំដាក់ចុះបង់អំបិលជាការស្រេច។ អាចច្រកដបដាក់ទូទឹកកកបាន២ទៅ៣ថ្ងៃ ពេលញាំចាំដាក់ទឹកដោះគោខាប់ក៏បាន ឬលាយដាក់ចូលក្នុងឆ្នាំងហើយចាំច្រកដបក៏បាន។

ទឹកសណ្តែកនេះប្រើភ្លើងតិចមិនបង្ខំភ្លើងទេបើភ្លើងខ្លាំងច្បាស់ខ្លោចបាត មិនច្បាស់អាចមើលតាមរូបខាងក្រោម សាកល្បងទាំងអស់​គ្នា វាមិនត្រឹមតែឆ្ងាញ់ទេវាថែមទាំងមានគុណប្រយោជន៍ជួយឲឆ្អឹងរឹងមាំទៀត ដុកទ័រណែនាំឲ្យហូបវារៀងរាល់ថ្ងៃ។ អាចធ្វើការ៉េមបានដោយគ្រាន់តែប្រើទឹកដោះគោខាប់ឲ្យផ្អែមមុតបន្តិចនឹងថែមក្បាលខ្ទិះដូងចូលហើយដាក់ចូលទូរកន្លែងកកជាការស្រេចនោះនឹងបានការ៉េមឆ្ងាញ់!

Source : pressnews.today