កូនកំពុងតែផ្តាសាយ ឪពុកម្តាយគួរតែព្យាបាលគេដូចម្តេចទៅ?

កូនកំពុងតែផ្តាសាយ ឪពុកម្តាយគួរតែព្យាបាលគេដូចម្តេចទៅ?

Admin 01-Mar-20 523 Views 

កូនតូចអ្នកអាចនឹងមានជំងឺផ្តាសាយ ប៉ុន្តែដល់ពេលនាំគេទៅជួបពេទ្យទិញថ្នាំ បែរជាគេប្រាប់ថា កូនហ្នឹងតូចពេក និងមិនអាចលេបថ្នាំផ្តាសាយបានឡើយ។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានទៅ? កុំបារម្ភអី អ្នកអាចប្រើវិធីដូចខាងក្រោមនេះបានដើម្បីព្យាបាលគេ៖

  • ការហីសសម្បោគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើឲ្យកូនបាន។ ចូរចៀសវាងការឲ្យកូនលេបថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីបើសិនជាគេមិនត្រូវបានសង្ស័យថាមានប្រតិកម្ម​អាឡែហ្ស៊ីនឹងអ្វីទេ
  • ការប្រើប្រាស់សេរ៉ូមប្រៃលាងសម្អាតច្រមុះក៏អាចជួយសម្រួលដល់ការតឹងច្រមុះបានដែរ។ សម្រាប់ករណីដែលមានស្លេស្ម ឬសម្បោរច្រើនជាប់ក្នុងច្រមុះ អ្នកអាចប្រើសម្លីសើមដើម្បីគៀវាចេញថ្នមៗបាន
  • សម្រាប់ក្មេងអាយុចាប់ពី ៣ខែទៅមួយឆ្នាំ ហើយក្អកទៀត អ្នកអាចឲ្យគេញ៉ាំទឹកក្តៅឧណ្ហៗបាន។ ប៉ុន្តែចូរចៀសវាងការឲ្យគេញ៉ាំទឹកឃ្មុំ
  • សម្រាប់ករណីក្អក ចូរឲ្យកូនដកដង្ហើមក្នុងម៉ាស៊ីនឆ្ពុងដែលមានផ្សែងក្តៅឧណ្ហៗ
  • ចូរឲ្យកូនព្យាយាមញ៉ាំទឹកឲ្យបានច្រើន ដើម្បីពង្រាវស្លេស្ម។ អ្នកក៏អាចបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងបន្ទប់ដែរ៕

ប្រភព : Health.com.kh