ឪពុកម្តាយគួរតែស្វែងយល់អំពីមូលហេតុដែលនាំឲ្យកូនកើតកន្ទួលរមាស់ដោយសារខោទឹកនោមផង
ការកើតកន្ទួលរមាស់ដោយសារតែខោទឹកនោមអាចជារឿងមួយនាំឲ្យមានដំបៅ និងឈឺចាប់ខ្លាំងចំពោះកូនតូចៗ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចជួយការពារគេកុំឲ្យមានបញ្ហានេះបានដែរ។ យ៉ាងណាមិញ ការកើតកន្ទួលរមាស់ដោយសារតែខោទឹកនោមអាចបង្កឡើងដោយ៖
- មានសំណើមច្រើនពេកក្នុង ឬក្បែរខោទឹកនោម
- ស្បែករងភាពតឹងខ្លាំងពេក
- ស្បែកប៉ះពាល់នឹងទឹកនោម ឬលាមកយូរពេក
- មានការបង្ករោគដោយមេរោគផ្សិត ឬបាក់តេរី
- មានប្រតិកម្មអាឡែហ្ស៊ីទៅនឹងអ្វីមួយក្នុងខោទឹកនោម៕
ប្រភព : Health.com.kh