ទិដ្ឋភាពនាពេលរាត្រីនៅបាត់ដំបងស្អាតខ្លាំង រង់ចាំត្រៀមស្វាគមន៍អ្នកទៅលេងបុណ្យទន្លេ

ទិដ្ឋភាពនាពេលរាត្រីនៅបាត់ដំបងស្អាតខ្លាំង រង់ចាំត្រៀមស្វាគមន៍អ្នកទៅលេងបុណ្យទន្លេ

Chay Fuk 08-Mar-20 416 Views 

យោងតាមគណនីផេកផ្លូវការរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រកាសថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី០៦ ឆ្នាំ២០២០ នៅថ្ងៃទី ១៣ ដល់ទី១៥ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ នៅបរិវេណក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព និងទន្លេនៃសុខុមាលភាព” ។

យ៉ាងណាមិញ មុនថ្ងៃបុណ្យទន្លេមកដល់ យើងសង្កេតឃើញការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនសន្លឹក នៃផ្នែកខ្លះក្នុងក្រុងបាត់ដំបង ដើម្បីផ្សព្វផ្សាយទីកន្លែងស្អាតៗសម្រាប់ភ្ញៀវទេសចរទាំងអស់អាចដើរកម្សាន្ដ និងថតរូបលេង ។

សូមបញ្ជាក់ថា រូបភាពដ៏ស្រស់ស្អាតនេះ គឺថតដោយបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុក Pek Reak ហើយរូបលោកផ្ទាល់ក៏បានបង្ហោះសារអមជាមួយរូបភាពទាំងនោះថា ៖ «មកលេងបុណ្យទន្លេ កុំភ្លេចមកថតរូបលេងកន្លែងទាំងនេះផង!!! ទាំងនេះជា អគារបេតិកភ័ណ្ឌសល់តាំងពីសម័យបារាំងជាងច្រើនរយខ្នង បង្កើតបាន​ទិដ្ឋភាពដ៏ស្រស់ស្អាតនាពេលរាត្រី»។ ទស្សនារូបភាពដែលដកស្រង់ពីផ្នែកខ្លះៗនៃក្រុងបាត់ដំបងខាងក្រោម៖