ស្វែងយល់ ​ជាតិ​កាហ្វេ​អុីន​មាន​ឥទ្ធិពល​​អ្វី​ខ្លះ​​ចំពោះ​ជាលិកា​សុដន់

ស្វែងយល់ ​ជាតិ​កាហ្វេ​អុីន​មាន​ឥទ្ធិពល​​អ្វី​ខ្លះ​​ចំពោះ​ជាលិកា​សុដន់

Admin 06-Jan-20 34 Views 

ចម្លើយ​យ៉ាង​ខ្លី​ គឺ មាន​។ ប៉ុន្តែ​ជាតិ​កាហ្វេ​អ៊ី​ន​មិន​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​ឡើយ​។ ចំពោះ​ការ​បក​ស្រាយ​វិញ​ គឺ​មាន​លក្ខណៈ​សាំញ៉ាំ និង​ភាន់ច្រឡំ​។ ទំនាក់ទំនង​រវាង​ជាតិ​កាហ្វេ​អ៊ី​ន និង​ជាលិកា​សុដន់​​មិន​គួរ​ណា​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​តែ ឬ​កាហ្វេ​របស់​អ្នក​ឡើយ​។ ខាងក្រោម​នេះ ​គឺជា​អ្វី​ដែល​អ្នក​គួរ​ដឹង ​៖

១-ជាតិ​កាហ្វេ​អ៊ី​ន​មិនមែន​ជា​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ឡើយ
២- មាន​ទំនាក់ទំនង​តូច​មួយ​រវាង​ភាព​ណែន​របស់​ជាលិកា​សុដន់​និង​ជាតិ​កាហ្វេ​អ៊ី​ន ហើយ​វា​ក៏​មិនមែន​ជា​មូលហេតុ​ដែរ
៣-ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា ភាព​ណែន​របស់​ជាលិកា​សុដន់​គឺជា​កត្តា​ប្រឈម​ដ៏​ធំ​មួយ​របស់​ជំងឺមហារីក​សុដន់​។

តើ​អ្វី​ទៅ​ក្នុង​ជាតិ​កាហ្វេ​អ៊ីន​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ជាលិកា​សុដន់?
ទំនាក់ទំនង​រវាង​ជាតិ​កាហ្វេ​អ៊ី​ន និង​ជាលិកា​សុដន់​មិន​ទាន់​មានការ​យល់​ដឹង​ពេញលេញ​នៅ​ឡើយ​​ទេ​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា សារធាតុ​សកម្ម​បែប​ជីវសាស្ត្រ​ភាគច្រើន ឬ Phytochemicals ក្នុង​ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​ទៅ​ភ្ញោ​ច​អង់​ហ្ស៊ី​ម​ដែល​ចូលរួម​ជាមួយនឹង​ការ​រំលាយ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន និង​បន្ថយ​ការ​រលាក​។ Phytochemicals ទាំងនេះ​ក៏​ប្រហែល​ចា​ទប់​ស្កាត់​ការ​ចម្លង​ហ្សែ​នតា​មរយៈ​ការ​បន្ថែម​ក្រុម Methyl ទៅ​ក្នុង​មូ​លេ​គុល DNA​។

ក្នុង​ការ​ធ្វើតេស្ត​ចំពោះ​សត្វ​បាន​ឲ្យ​ដឹង​ថា សារធាតុ​ក្នុង​កាហ្វេ​ទៅ​ទប់ស្កាត់​ការ​បង្កើត​ដុំ​សាច់​មហា​រីក​សុដន់​បាន​។ តាម​ការ​សិក្សា​ក្នុង​ឆ្នាំ ២០១៥​បាន​រក​ឃើញ​ថា ជាតិ​កាហ្វេ​អ៊ី​ន និង​អាស៊ីត Caffeic មាន​សមត្ថភាព​ប្រឆាំង​នឹង​មហារីក​។

តើ​មាន​ន័យ​ដូច​ម្តេចទៅ​ដែល​ហៅ​ថា សុដន់​ណែន​ក្តន់?
ការ​ដែល​មាន​សុដន់​ណែន​ក្តន់​មាន​ន័យ​ថា អ្នក​ជាលិកា​សុដន់​មាន​សារធាតុ​រឹង ឬ ក្រពេញ​ច្រើន ហើយ​ក៏​មិន​មាន​ជាលិកា​ខ្លាញ់​ច្រើន​ដែរ​។ ពាក់កណ្តាល​នៃ​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​គឺ​មាន​សុដន់​ដែល​ណែន​ក្តន់​បែប​នេះ​។ វា​គឺជា​រឿង​ធម្មតា​ទេ​។

តើ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​ទំនាក់ទំនង​ជាមួយនឹង​មហារីក​សុដន់​ដែរ​ទេ?
រយៈពេល​ច្រើន​ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ​ទៅ​លើ​ជាតិ​កាហ្វេ​អ៊ី​ន និង​មហារីក​សុដន់​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេង​ៗ​ទៀត​មិន​បង្កើន​ការ​ប្រឈម​នឹង​មហារីក​សុដន់​ឡើយ​។ រឿង​នេះ​និយាយ​ទា​មង​ស្ត្រី​វ័យក្មេង និង​វ័យ​ចំនាស់​។ ប៉ុន្តែ​ហេតុផល​វិញ​គឺ​មិន​ទាន់​មាន​ការ​ពន្យល់​ពេញលេញ​ឡើយ គ្រាន់តែ​និយាយ​ថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​កាន់តែ​ច្រើន​ហាក់​បីដូច​ជា​បន្ថយ​ការ​ប្រឈម​នឹង​ជំ​ងឺំ​ហា​រីក​សុដន់​លើ​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច​។

ការ​ញ៉ាំ​កាហ្វេ​មិន​ជាប់​ទាក់ទង​នឹង​ការ​វិវត្តន៍​នៃ​ជំងឺមហារីក​សុដន់​ឡើយ​។ ​ប៉ុន្តែ​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់​ប្រភេទ​ដុំ​សាច់​កន្លែង​ទទួល​អេ​ស្ត្រូ​ជែ​ន​វិជ្ជមាន ដែល​បាន​ញ៉ាំ​កាហ្វេ​ចាប់ពីរ​ពែង​ឡើង​ទៅ​ក្នុង​ម​យ​យ​ថ្ងៃ​អាច​ថយ​ចុះ​ការ​កើតឡើង​វិញ​នៃ​មហារីក​សុដន់​នេះ​បាន ៤៩​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ស្ត្រី​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​តែ​ញ៉ាំ​តិច​ជាង​នេះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព : កោះសន្តិភាព