យល់​ដឹង​កាន់តែច្បាស់ ពីបញ្ហា​ឆ្លង​មេរោគ​នៅ​ក្នុង​ឈាម

យល់​ដឹង​កាន់តែច្បាស់ ពីបញ្ហា​ឆ្លង​មេរោគ​នៅ​ក្នុង​ឈាម

Admin 06-Jan-20 34 Views 

ការ​ឆ្លង​មេរោគ​បាក់តេរី គឺជា​មូលហេតុ​ទូទៅ​បំផុត​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​មាន​មេរោគ​នៅ​ក្នុង​ឈាម ក៏​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត​ផង​ដែរ​។

ការ​ឆ្លង​មេរោគ អាច​ចាប់ផ្តើម​គ្រប់កន្លែង​ដែល​បាក់តេរី និង​មេរោគ​ដទៃ​ទៀត​អាច​ចូល​ទៅ​ក្នុង​ខ្លួន​បាន​។ វា​អាច​បណ្តាល​មក​ពី​រឿង​ដទៃ​ទៀត​ដូច​ជា​ជំងឺ​រលាក​ខ្នែងពោះវៀន ជំងឺ​រលាក​សួត ជំងឺរលាកស្រោមខួរ​ក្បាល ឬ​ការ​ឆ្លង​មេ​រោក​នៅ​នឹង​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​ជាដើម​។

ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ឈាម អាច​មាន​មក​ជាមួយនឹង​ការ​ឆ្លង​មេរោគ​នៅ​នឹង​ឆ្អឹង​។ ចំពោះ​អ្នកជំងឺ​ដែល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ កន្លែង​ទូទៅ​បំផុត​នៃ​ការ​ឆ្លង​មេរោគ​ដំបូង គឺ​ការ​ចាក់​សរសៃ​ឈាមវ៉ែន មុខរបួស​នៃ​ការ​វះកាត់ សុង​ទឹកនោម និង​ដំបៅ​ខ្នង​។

ទោះបីជា​មនុស្ស​គ្រប់​រូប​អាច​មាន​មេរោគ​នៅ​ក្នុង​ឈាម​ក៏​ដោយ ប៉ុន្តែ​ក្រុម​មនុស្ស​មួយ​ចំនួន​មាន​ហានិភ័យ​ខ្ពស់​។ ពួក​គេ​អាច​រួម​មាន ៖

១-អ្នក​ដែល​ប្រព័ន្ធ​ភាពស៊ាំ​មិន​ធ្វើការ​បាន​ល្អ ដូច​ជា​អ្នក​ជំងឺអេដស៍ ឬ​អ្នកជំងឺ​មហារីក ឬ​អ្នក​ប្រើ​ថ្នាំ​ដែល​បន្ថយ​ប្រព័ន្ធ​ភាពស៊ាំ​ជាដើម
២- កុមារ​តូច​ៗ
៣- មនុស្ស​វ័យ​ចំណាស់ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មាន​ជំងឺ​ប្រចាំ​កាយ
៤- អ្នក​ដែល​ធ្លាប់​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ថ្មី​ៗ​នេះ
៥- អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព : កោះសន្តិភាព